សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ការវិនិយោគនៅកម្ពុជាបានកើនឡើងរំហូរដើមទុនវិនិយោគផ្ទាល់ពីបរទេសជិតប្រមាណ ៤០% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ឆ្នាំ២០២៣
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាដែលមានកំណើនខ្ពស់ក្នុងរង្វង់ ៦% ក្នុង ឆ្នាំ២០២៤ និងបន្តមានកំណើនខ្ពស់ថែមទៀត ដល់រង្វង់ ៦,៣% សម្រាប់ឆ្នាំ ២០២៥ នេះ ។ ហើយការវិនិយោគនៅកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានល្អប្រសើរ ឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវរំហូរដើមទុនវិនិយោគផ្ទាល់ពីបរទេសជិតប្រមាណ ៤០% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ឆ្នាំ២០២៣ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប (AEU) នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
សម្តេចបវរធិបតី បានបន្តថា "ការអនុម័តគម្រោងវិនិយោគថ្មី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានកំណើនខ្ពស់ផងដែរ ដែលឆ្នាំ២០២៤ បានអនុម័ត សរុប ៤១៤ គម្រោង ដែលបានកើនឡើង ១៤៦ គម្រោង ធៀបនឹងឆ្នាំ ២០២៣ ។ កំណើន សេដ្ឋកិច្ច និងការវិនិយោគនេះនឹងបង្កើតឱ្យមានតម្រូវការបុគ្គលិកជំនាញដែលមានបៀវត្សខ្ពស់នៅក្នុងរយៈពេលខ្លី មធ្យម និងវែង "។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានថ្លែងលើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលកំពុងស្វែងរក ការងារ សូមព្យាយាមស្វែងរកការងារ ទាំងក្នុងក្របខណ្ឌសាធារណៈ និងឯកជនបន្ដទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម ពីព្រោះគម្រោងវិនិយោគទាំងនោះនឹងបង្កើតឱ្យមានតម្រូវការបុគ្គលិកជំនា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ