សង្គម

សម្តេចបវរធិបតី ស្នើឱ្យពិនិត្យឱ្យបានហ្មត់ចត់ចំពោះការលក់ ភេសជ្ជផ្អែមនៅតាមសាលា ដោយសារក្មេងៗកើតទឹកនោមផ្អែមច្រើននៅមន្ទីរពេទ្យ ។

image



សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការព្រួយបារម្ភពីក្មេងៗកើតទឹកនោមផ្អែមច្រើននៅមន្ទីរពេទ្យ។ ការបង្ហាញការព្រួយបារម្ភនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពិនិត្យឱ្យបានហ្មត់ចត់ចំពោះការលក់ ភេសជ្ជផ្អែមនៅតាមសាលា ដោយសារបច្ចុប្បន្នមានក្មេងៗជាច្រើនកើតជំងឺទឹកនោមផ្អែម។

សម្តេចបវរធិបតីក៏បានក្រើនរំលឹកដល់ឪពុកម្តាយ អាណាព្យាបាលក៏ត្រូវចូលរួមយកចិត្តទុកដាក់ចំពោះចំណីអាហាររបស់កូនៗផងដែរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ