ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ត្រូវឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ក៉ំប្រាប់ភ្ញៀវខុសប្រវត្តិសាស្រ្ត

image


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ត្រូវឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ក៉ំប្រាប់ភ្ញៀវខុសប្រវត្តិសាស្រ្ត ។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

សម្តេចបវរធិបតី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ត្រូវជួយពិនិត្យមើលអ្នកផលិតមាតិកាតាមបណ្តាញសង្គមប្រសិនបើបរិយាយខុសប្រវត្តិសាស្រ្ត ឬក៏ការថតកុនខុសប្រវត្តិសាស្រ្ត។

សម្តេចបវរធិបតី ក៏បានថ្លែងលើកទឹកចិត្តដល់ប្អូនៗយុវជន អ្នកផលិតមាតិកាលើ បណ្តាញសង្គម(Content Creators) បណ្តាញសារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងគោលដៅទេសចរណ៍ សូមរួមគ្នាផ្សព្វផ្សាយពី ព័ត៌មានល្អៗរបស់កម្ពុជា អំពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យប្រជាជនយើងបានឃើញផ្សព្វផ្សាយឱ្យពិភពលោកបានដឹង និងខិតខំ រួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ