សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីកម្ពុជាមានការរីកចំរើនសេដ្ឋកិច្ច តែយើងត្រូវមើលវិស័យមួយៗឲ្យដឹងច្បាស់ថា វិស័យណាមានបញ្ហា ដើម្បីជួយ
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "បើទោះបីកម្ពុជាមានការរីកចំរើនសេដ្ឋកិច្ច តែយើងត្រូវមើលវិស័យមួយៗឲ្យដឹងច្បាស់ថា វិស័យណាមានបញ្ហា ដើម្បីជួយ"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា "សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានថមថយ គឺក្នុងរង្វង់ជាង ៥% រហូតព្យាការណ៍កើនដល់ ៦,៥% ក្នុងឆ្នាំ២០២៥នេះ។ ប៉ុន្ដែរាជរដ្ឋាភិបាលមិនអាចមើលតែលេខមូលនោះទេ គឺត្រូវពិនិត្យមើលនៅតាមវិស័យនីមួយៗដើម្បីធ្វើយ៉ាងណាឱ្យគ្រប់វិស័យទាំងអស់មានភាពរីកចម្រើនទាំងអស់គ្នា"។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "វិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជាដៃគូដ៏សំខាន់របស់រដ្ឋ"៕