សង្គម

សម្តេចបវរធិបតី ៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន

image


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាទស្សនៈទានថា "បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន ធ្វើពិតប្រាកដ ឲ្យប្រជាពលរដ្ឋទទួលបានផលពិតប្រាកដ"។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅរបស់វិស័យអប់រំក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ នៅភូមិវាលរេញ ឃុំរាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សម្តេចបវរធិបតី បានបញ្ជាក់ថា ប្រសិនគេចោទថា "យើងមិនធ្វើអ្វីសោះយើងដើរសម្ពោធសមិទ្ធិផលឲ្យកាន់តែច្រើន បើគេប្រឆាំងចោទយើងថា យើងយកពលរដ្ឋ យើងដើរធ្វើប្លង់ ផ្តល់ដីឲ្យពលរដ្ឋដែលអត់ដី"។
សម្តេចបវរធិបតី បានបញ្ជាក់ថា "គេចោទយើងពីរាប់គីឡូដី យើងក៉ំខ្វល់ សំខាន់យើងផ្តល់ផលពិតប្រាកដដល់ពលរដ្ឋ អ្វីដែលពលរដ្ឋចង់បាន"។
សម្តេចបវរធិបតីបានផ្តល់ជាទស្សនទានថា “ក៉ំខ្វល់ និងរវល់តែអន់ចិត្តតូចចិត្តនឹងការរិះគន់របស់គេ ។ បើគេរិះគន់ ដើម្បីស្ថាបនាយើងទទួលយក “៕

អត្ថបទ៖ ហ៊ន សុភ័ក្រ