ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីដាណឺម៉ាក ប្តេជ្ញាចិត្តគាំទ្រតំបន់ហ្គ្រីនឡែនក្នុងការប្រឆាំងនឹងសម្ពាធរបស់សហរដ្ឋអាម៉េរិក

image


ដាណឺម៉ាក៖ នៅក្នុងឱកាសដំណើរទស្សនកិច្ចមកកាន់តំបន់ Greenland កាលពីថ្ងៃពុធកន្លងទៅ នាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក Mette Frederiksen បានសន្យាថានឹងផ្តល់ការគាំទ្រដល់ពលរដ្ឋនៅតំបន់ Greenland ដើម្បីប្រឆាំងនឹងការដាក់សម្ពាធរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំ ដែលមានមហិច្ឆតាចង់ដណ្តើមកាន់កាប់តំបន់ស្វយ័តមួយនេះឱ្យខានតែបាន។

ដំណើរទស្សនកិច្ចដែលមានរយៈពេល ៣ថ្ងៃរបស់លោកស្រីពេលនេះ ធើ្វឡើងដើម្បីជួបពិភាក្សាការងារជាមួយរដ្ឋបាលគ្រប់គ្រងរបស់តំបន់ Greenland ក្រោយពីបានដំណើរការឈ្នះឆ្នោតកាលពីពេលថ្មីៗ ក្នុងនាមជាអាណាចក្រប្រទេសដែលមានសិទ្ធិអធិបតេយ្យភាពស្របច្បាប់លើតំបន់ស្វយ័តមួយនេះ និងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក JD Vance ទើបបានបញ្ចប់ទស្សនកិច្ចនៅតំបន់ Greenland កាលពីចុងសប្តាហ៍កន្លងទៅ។

ជុំវិញបញ្ហានេះ លោកស្រី Frederiksen បានប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីនូក (Nuuk) ថា "តំបន់ Greenland គឺជាកម្មម្ចាស់របស់ពលរដ្ឋ Greenland ដូច្នេះសហរដ្ឋអាម៉េរិកមិនគួរមានមហិច្ឆតាចង់ដណ្តើមយកតំបន់មួយនេះឡើយ" ។

លោកស្រីបានបន្តថា នឹងផ្តល់ការគាំទ្រសម្រាប់ពលរដ្ឋ Greenland នៅគ្រប់កាលៈទេសៈ បើទោះបីជាមានការលំបាកបែបណាក៏ដោយ ពីព្រោះនេះគឺជាកាតព្វកិច្ចរបស់ប្រទេសដាណឺម៉ាកដែលជាអាណាព្យាបាលរបស់តំបន់ Greenland គិតចាប់តាំងពីឆ្នាំ ១៨១៤មក៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect