សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា "ទុកដី៧០ហិកតា នៅតំបន់កប់ស្រូវ ភ្នំពេញ ដើម្បីរៀបចំសួនឧទ្យានសាធារណៈជូនពលរដ្ឋទៅលេងកំសាន្ត និងហាត់កីឡា"

image



សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឲ្យទុកដី៧០ហិកតា នៅតំបន់កប់ស្រូវ ភ្នំពេញ ដើម្បីរៀបចំសួនឧទ្យានសាធារណៈជូនពលរដ្ឋទៅលេងកំសាន្ត និងហាត់កីឡា។
នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៥។

សម្តេចបវរធិបតី បានបញ្ជាក់ថា "មានគេសួរសម្តេចថា ដីថ្លៃ ៧០ហិកតាមានតម្លៃប្រមាណ ៧០លានដុល្លា ហេតុអ្វីយកធ្វើសួនសាធារណៈ ? សម្តេចបានឆ្លើយថា ទោះបីមានតម្លៃថ្លៃ តែភ្នំពេញត្រូវតែមានសួនឧទ្យានសាធារណៈជូនពលរដ្ឋ ដើម្បីប្រើប្រាស់រួម ។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានថ្លែងលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ខណៈការដាក់ឱ្យបើរប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ