សង្ក្រាន្តឆ្នាំថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បង្ហាញពីប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ និងស្តង់ពិព័រណ៍ ស្នាដៃកូនខ្មែរ
ភ្នំពេញ ៖ សង្ក្រាន្តឆ្នាំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធាន បទ"យុវជនប្តេជ្ញារក្សាការពារសន្តិភាព" ដើម្បីទទួលស្វាគមន៍ទេព្ដាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហា ព្រហ្ម និងជាទេពធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ» ។ ចូលឆ្នាំថ្មី ឆ្នាំម្សាញ់នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤- ១៥-១៦ ខែមេសា ឆ្នាំ២០២៥។
លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និង ជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ឱ្យដឹងថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ "យុវ ជនប្តេជ្ញារក្សាការពារសន្តិភាព"។
លោកថាការរៀបចំសង្ក្រានអបអរសាទរសង្ក្រាន្ត ឆ្នាំថ្មី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃ ណីខ្មែរ និងដើម្បីថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ លោកសាកលលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឱ្យដឹងដែរថាពិធីសង្ក្រានឆ្នាំនេះបានបង្ហាញពីប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ និងមានស្តង់ពិព័រណ៍ តាំងបង្ហាញស្នាដៃកូនខ្មែរជាច្រើន ព្រមទាំងមាន ការចូលរួមពីសំណាក់យុវជនកាកបាទក្រហមកម្ពុជា ។
នៅក្នុងឱកាសពិធីសង្ក្រាន្តឆ្នាំថ្មីនេះ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាពិធីសូត្រមន្តប្រោសព្រំ ប្រសិទ្ធពរជ័យ សិរី មង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា លោតបាវ ដណ្តើមស្លឹកឈើ វៃក្អម រាំកម្សាន្ត និងពិធីស្រង់ព្រះ ។ល។
សូមជម្រាបជូនថាចូលឆ្នាំថ្មី ឆ្នាំម្សាញ់នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ - ១៥-១៦ ខែមេសា ឆ្នាំ២០២៥។
ទេព្ដាព្រះនាម «គោរាគទេវី» ជាបុត្រីទី២ នៃកបិលមហាព្រហ្ម និងជាទេពធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ» ទ្រង់អម្ពរ «ពណ៌ លឿង» លម្អព្រះកាណ៌ «សៀតផ្កាអង្គារបុស្ប» គ្រឿងប្រដាប់ «កែវមុក្តា» ភក្សា ហារ ប្រេង គ្រឿងអាវុធ ព្រះហស្ថ ស្តាំ «ព្រះខ័ន» ព្រះហស្ថឆ្វេង «យដ្ឋិ (ឈើ ច្រត់)» យានពាហនៈ និងអាការ និន្ទ្រាលង់លក់ជាសុខសម្រាន្តលើខ្នងព្យគ្ឃ (ខ្លាធំ)៕
អត្ថបទ៖ វង សុភ័ក្ត្រ