ព័ត៌មានអន្តរជាតិ

លោកអភិបាលស្រុកចន្ទ្រា ណែនាំដល់ពលរដ្ឋជួយតាមដាន និងពិនិត្យរាល់ការស្ថាបនាជួសជុលផ្លូវជាមួយអាជ្ញាធរ​​ ដើម្បីប្រើប្រាស់បានយូរអង្វែង

image


​ស្វាយរៀង​៖ លោក​អភិបាល​ស្រុក​ចន្ទ្រា​ បានមានប្រសាសន៍​ថាប្រជាពលរដ្ឋគឺជាម្ចាស់ផ្លូវដូចច្នេះ មានសិទ្ធិក្នុងការតាមដានពិនិត្យជាមួយអាជ្ញាធររាល់ការជួសជុលស្ថាបនាហើយក្រោយពីជួសជុលស្ថាបនារួចត្រូវជួយថែរក្សាដើម្បីឲ្យផ្លូវមួយនេះប្រើប្រាស់បានយូរអង្វែង។​

ការថ្លែងនេះរបស់​លោក ថន ថាវុទ្ធា អភិបាល​ស្រុក​ចន្ទ្រា ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវថ្មបំបែកមួយខ្សែប្រវែង២ពាន់ម៉ែត្រ ទទឹង៥​ម៉ែត្រ ១.៥តឹកស្ថិតក្នុងភូមិ កោះ​ឬស្សី ឃុំ ទួលស្តី ស្រុក ចន្ទ្រា ខេត្តស្វាយរៀង​។​

ក្នុងឱោកាសនេះ លោក ថន ថាវុទ្ធា អភិបាល​ស្រុក​ចន្ទ្រា​ក៏បានស្នើឲ្យក្រុមហ៊ុនដែលកំពុងទទួលការក្រោយពីដេញថ្លៃបានត្រូវធ្វើ​តាម​កិច្ចសន្យា​របស់ម្ចាស់គម្រោងនិងត្រូវធ្វើតាម​ស្តង់ដាបច្ចេកទេស​ឲ្យបានត្រឹមត្រូវ​ដើម្បឲ្យប្រជាពលរដ្ឋទទួលបានផ្លូវល្អរឹងមាំប្រើប្រាស់បានយូរ។​

ជាមួយគ្នានេះ លោក​អភិបាល​ស្រុក​ចន្ទ្រា បា នណែនាំដល់ប្រជាពលរដ្ឋជួយចុះតាមដានពិនិត្យមើលក្នុងពេលក្រុមហ៊ុនដេញថ្លៃបាននិងកំពុងស្ថាបនាផ្លូវបើធ្វើមិនត្រឹមត្រូវ​​នោះទេត្រូវរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានភ្លាមជៀសវាងការ​កិបកេងសម្ភារដែលបណ្តាលឲ្យផ្លូវប្រើប្រាស់គ្មានគុណភាពខាតបង់ថវិកាជាតិ៕

អត្ថបទ​៖ មិន ភក្ដី