ព័ត៌មានជាតិ

កម្លាំងគោជល់ Red Bull Power ៖ មកស្គាល់ពីវិញ្ញាសាប្លែកៗមួយចំនួននៅលើពិភពលោក ដែលប្រើទាំងកម្លាំងនិងយុទ្ធសាស្ត្រ

image


Red Bull បានរៀបចំឱ្យមានការប្រកួតដ៏អស្ចារ្យជាច្រើននៅលើពិភពលោក ហើយឥឡូវនេះ កម្មវិធី Red Bull Power របស់ស្ថានីយទូរទស្សន៍ CTN ក៏ត្រៀមនឹងពាំនាំនូវការប្រកួតប្រជែងដ៏អស្ចារ្យទាំងនេះមកកាន់ប្រទេសកម្ពុជា។

Red Bull បានរៀបចំកម្មវិធីប្រកួតល្បីៗ ដើម្បីសាកល្បងដែនកំណត់របស់សាមញ្ញជន។ ជាក់ស្ដែង វិញ្ញាសា Red Bull 400 នៅប្រទេសអូទ្រីស ជាការប្រកួតរត់ប្រណាំង ចម្ងាយ 400 ម៉ែត្រ តែមិនមែនជាការរត់លើផ្លូវរាបស្មើធម្មតានោះទេ ជាការរត់ឡើងចំណោតដែលផ្តល់នូវឧបសគ្គដ៏លំបាកបំផុត។ ទន្ទឹមនឹងនេះដែរ វិញ្ញាសា Red Bull Ice Cross បង្ហាញពីការជិះស្គីចុះចំណោត ឆ្លងកាត់វគ្គឧបសគ្គទឹកកក ទាមទារនូវល្បឿន ភាពរហ័សរហួន និងភាពក្លាហានរបស់បេក្ខជននីមួយៗ។

នៅប្រទេសប្រេស៊ីល វិញ្ញាសា Red Bull Soapbox Race បានច្នៃផ្លូវជំរាលក្នុងទីក្រុង ទៅជាផ្លូវសម្រាប់ការប្រណាំងរថយន្តដ៏អស្ចារ្យ និងការរៀបចំដ៏ប្លែកនិងទាក់ទាញ។ នៅសហរដ្ឋអាមេរិក វិញ្ញាសា Red Bull All-In បានតម្រូវឱ្យអត្តពលិកអាជីព ប្រកួតលើឧបសគ្គដ៏លំបាកដែលរួមបញ្ចូលនូវការលើកទម្ងន់ ហែលទឹក និងការឡើងភ្នំ ក្នុងរយៈពេលពេញមួយថ្ងៃ។

យោងទៅតាម Red Bull ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីជំរុញទាំងកម្លាំងនៃរាងកាយ និងការផ្តោតអារម្មណ៍ផ្លូវចិត្តរបស់បេក្ខជននីមួយៗ។ ការតេស្តសាកល្បងនេះផងដែរ នឹងមាននៅក្នុងកម្មវិធីកម្លាំងគោជល់ Red Bull Power ដែលត្រៀមនឹងមកដល់ នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ។

ជាមួយនឹងការបំផុសគំនិតពីជុំវិញការប្រកួតនៅជុំវិញពិភពលោក ការប្រកួតរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power នៅកម្ពុជា នឹងផ្តល់នូវការប្រកួតប្រជែងដ៏រំភើប និងមិនធ្លាប់មានដូចគ្នា។

តើបេក្ខជនរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power នឹងត្រូវប្រឈមមុខជាមួយវិញ្ញាសាដ៏គួរឱ្យភ្ញាក់ផ្អើលអ្វីខ្លះ? រង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ទាំងអស់គ្នា! តាមដានដំណឹងថ្មីៗពីកម្មវិធី កម្លាំងគោជល់ Red Bull Power តាមរយៈ Facebook, TikTok និង YouTube ខាងក្រោម៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8