សង្គម

ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកនេះ ក្នុងខេត្តស្វាយរៀង បណ្តាលឲ្យរលំផ្ទះរបស់ពលរដ្ឋមួយចំនួន

image


ស្វាយរៀង៖ នៅព្រឹកថ្ងៃទី ១០ខែ ឧសភា ឆ្នាំ២០២៥នេះ នៅខេត្តស្វាយរៀង មានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះ និងមានដួលរលំផ្ទះរបស់ពលរដ្ឋមួយចំនួនផងដែរ។


បើតាមយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋមួយចំនួនបានរបើកដំបូល និងរលំនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះ ខ្យល់បោកបក់ខ្លាំងៗបណ្តាលមានផ្ទះប្រជាពលរដ្ឋរំលំ។


ជាមួយគ្នានេះ នៅក្នុងភូមិសាស្ត្រក្រុងបាវិត តំបន់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏មានជន់លិចផ្លូវជាច្រើនខ្សែផងដែរ។
ចំណែកតាមបណ្តាស្រុកផ្សេងទៀត ពុំទាន់ដឹងថា មានរងផលប៉ះពាល់ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នោះនៅឡើយទេ។


សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧៖១៥នាទី មានភ្លៀងធ្លាក់ខ្លាំងមួយមេ លាយឡំជាមួយផ្គររន្ទះរហូតមកដល់ម៉ោង ៩៖៣០នាទីហើយ ភ្លៀងមិនទាន់រាំងនៅឡើយនោះទេ។ ព័ត៌មានលម្អិតពាក់ព័ន្ធផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ CNC នឹងផ្សាយបន្តនៅពេលក្រោយទៀត៕


អត្ថបទ៖ មិនភក្ដី