សង្គម

ភ្លៀងធ្លាក់មួយយប់ទល់ភ្លឺ នៅខេត្តស្ទឹងត្រែង ធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងរងការជន់លិច

image


ស្ទឹងត្រែង៖ នៅយប់ថ្ងៃទី៩ រហូតដល់ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ភ្លៀងនៅតែបន្តធ្លាក់ពីច្រើនមកតិច ពីតិចមកច្រើន នៅក្នុងខេត្តស្ទឹងត្រែង ដែលបណ្តាលឲ្យផ្លូវខ្លះត្រូវជន់លិច និងផ្លូវខ្លះច្រោះបាក់ចិញ្ចើមផ្លូវ។


រហូតដល់ម៉ោង ៨:៣០នាទីព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់នៅឡើយ នៅក្នុងក្រុងស្ទឹងត្រែង។នេះជាយប់លើកទីមួយ នៅក្នុងដើមខែឧសភា ដែលមានភ្លៀងធ្លាក់ខ្លាំងបែបនេះ ព្រមទាំងលាយឡំដោយផ្គរ និងរន្ទះផងដែរ។


មួយវិញទៀត បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែឧសភា គិតត្រឹមម៉ោង ៦៖០០ព្រឹក បានបង្ហាញថា ទឺកទន្លេមេគង្គមានការកើនឡើងកម្ពស់ទឹកឡើង ០,០៤ម ដែលធ្វើឲ្យទឹកមានកម្ពស់ ៣,០៥ម។ ចំពោះទន្លេសេកុង និងទន្លេសេសាន កម្ពស់ទឹកមសនការថយចុះបន្តិចប៉ុណ្ណោះ។


សូមជម្រាបជូនថា ភ្នាក់ងារទូរទស្សន៍ CNC ប្រចាំនៅខេត្តស្ទឹងត្រែង ពុំទាន់ទទួលបានព័ត៌មានពីអជ្ញាធរនៅឡើយទេ ពាក់ពន្ធករណីគ្រោះមហន្តរាយផ្សេងៗពីធម្មជាតិ ដោយសារភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នេះ៕


អត្ថបទ៖ ម៉ាក មេត្តា