រដ្ឋសភាគាំទ្រពេញទំហឹង ចំពោះប្រព័ន្ធគាំពារសង្គម ដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និងបានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាមានប្រសាស ន៍ លើកឡើងថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ក្នុងពេលជួបវិបត្ដិ នានាជាយថាហេតុ។
សម្ដេច ឃួន សុដារី បានបន្តថា ប្រព័ន្ធគាំពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានាការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេលចាប់កំណើតរហូតដល់ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំហានិភ័យតាមដំណាក់កាលចំនួន ៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មាន ប្រសាសន៍បែបនេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨នៃរដ្ឋសភា) សហការជាមួយ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មាន ប្រសាសន៍ថាប្រព័ន្ធគាំទ្រសង្គមនៅកម្ពុជាមានប្រវត្តិជាយូរលង់មកហើយ។ ក្នុងយុគសម័យនៃដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាល ភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ តាមរយៈ ការរៀបចំតាក់តែងច្បាប់ កម្មវិធីនយោបាយ យុទ្ធសាស្រ្ត និងគោលនយោ បាយនានាជាច្រើន។
សម្ដេច ឃួន សុដារី បានលើកឡើងថា ក្នុងឆ្នាំ២០១៩ ក្រោយពី “ច្បាប់ស្ដីពីរបបសន្ដិសុខសង្គមថ្មី” ត្រូវបានរដ្ឋសភាអនុ ម័ត ការគាំពារសង្គមបានវិវត្ត និងរីក ចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិសាល ភាពគ្របដណ្តប់នៃសេវា ដោយបានពង្រីកការអនុវត្តលើវិស័យឯកជន រហូតគ្របដណ្តប់លើវិស័យសាធារណៈនៅឆ្នាំ ២០២៤ ដោយពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។
សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា តែងតែយក ចិត្តទុកដាក់ខ្ពស់បំផុតលើមូលធនមនុស្ស ដោយកំណត់យក “មនុស្ស” ជាគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍជាតិដោយបន្ត លើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និង សុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាពនិងចីរភាពដើម្បី ផ្តល់ការគាំពារដល់ពលរដ្ឋពេញមួយ
ជីវិត ។
ប្រព័ន្ធគាំពារសង្គម មិនត្រឹមជាសំ ណាញ់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ា ស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច។
ក្នុងនាមរដ្ឋសភានិងជាតំណាងឱ្យប្រជា ពលរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោ បាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថាប្រ ព័ន្ធនេះសម្រេចបាន នូវសក្តានុពលពេញ លេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន។
ក្នុងនាមជាតំណាងរាស្រ្ត និងជាតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល សម្តេចរដ្ឋសភា ធិបតី បានថ្លែង អំណរគុណ និងដឹងគុណជាអនេកប្បការចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែបានតស៊ូ លះបង់ និងរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រ ល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានការពារ កសាង និងអភិ វឌ្ឍមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនជឿនលឿន រហូតបច្ចុប្បន្ន ជាពិសេសតែងគិតគូរនិងយកចិត្តទុកខ្ពស់ចំពោះសុខុមាលភាព វិបុលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនគ្រប់រូប។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពលខ្លាំងក្លាប្រាជ្ញាឈ្លាស វៃ និងចក្ខុវិស័យវែងឆ្ងាយ ដែលបានដាក់ ចេញ នូវទិសដៅ «កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ» ហើយបានប្តេជ្ញាបន្តអនុវត្តពង្រឹងនិងពង្រីកប្រព័ន្ធគាំពារសង្គម នេះឱ្យកាន់តែប្រសើរ និងទូលំទូលាយថែមទៀត ដោយ «មិនទុកពលរដ្ឋណាម្នាក់ចោល» ក្រោមពាក្យស្លោក “មានបេឡាសន្តិសុខសង្គម ឬ ប.ស.ស. មាន ការគាំពារគ្រប់ពេលវេលា”។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការដឹកនាំ ការអភិវឌ្ឍប្រព័ន្ធគាំ ពារសង្គមកម្ពុជាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសម្រេច នូវសមិទ្ធផលជាច្រើន ជាពិសេសការជួយទប់ស្កាត់ភាពក្រីក្រ ៕
អត្ថបទ៖ វង សុភ័ក្ត្រ