សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន ក្នុងនោះមានយុវជនកម្ពុជាផងដែរ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន នៅទីក្រុងគូឡាឡាំពួ រសៀលថ្ងៃចន្ទ ទី២៦ ឧសភា ២០២៥។
កម្មវិធីនេះមានគោលបំណងចម្បងក្នុងការបង្កើនការចូលរួមរបស់យុវជនក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជម្រុញការចូលរួមសកម្មរបស់ពួកគេក្នុងការសម្រេចចិត្ត ការសហការថ្នាក់តំបន់ និងការចូលរួមក្នុងយន្តការរបស់សហគមន៍អាស៊ាន។
កម្មវិធីនឹងផ្តល់វេទិកាសំខាន់មួយសម្រាប់យុវជនជំនាន់ក្រោយ ពិភាក្សា វិភាគ និងបង្ហាញយោបល់ច្នៃប្រឌិតអំពីបញ្ហាសង្គម បរិស្ថាន បច្ចេកវិទ្យា និងការអប់រំ ដែលជាសារសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរដោយស្ថិរភាពនៅក្នុងតំបន់។
ក្នុងអំឡុងពេលនៃកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាបានចូលរួមពិភាក្សា និងធ្វើការរួមចំណែកជាមួយយុវជនអាស៊ានផ្សេងទៀត ស្តីពីតួនាទីយុវជនក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០៣០ ជាពិសេសក្នុងបរិបទនៃកម្ពុជាដែលកំពុងខិតខំបង្កើនសមត្ថភាពសេដ្ឋកិច្ច ឌីជីថល និងវិស័យអប់រំ ដើម្បីបង្កើនឱកាស និងការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍជាតិនាពេលអនាគត។ ជាមួយ គ្នា នេះ តំណាង យុវជនកម្ពុជា ០២ រូប និងត្រូវ ចូល រួច ជំនួបជាមួយ ប្រមុខ ដឹកនាំ អាស៊ាន និង តំណាង យុវជនអាស៊ានផងដែរ ។
អត្ថបទ៖ ហ៊ន សុភ័ក្រ