សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនៅក្រៅប្រទេសមួយចំនួនដែលបារម្ភថា ខេត្តភូមិភាគ ឦសាន្ត បាត់បង់តាមរយៈការអភិវឌ្ឍCLV សូមអញ្ជើញទៅមើលខេត្តនៅតំបន់ឦសាន
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនៅក្រៅប្រទេសមួយចំនួនដែលបារម្ភថា ខេត្តភូមិភាគ ឦសាន្ត បាត់បង់តាមរយៈការអភិវឌ្ឍCLV សូមអញ្ជើញទៅមើលខេត្តនៅតំបន់ឦសានផង។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិឲ្យខាងតែបាន និងខិតខំធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ តំបន់ព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីសំដៅកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “មិនចាំបាច់ធ្វើរបងព្រំដែនទេ ការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន គឺជាយុទ្ធសាស្រ្តល្អបំផុត ក្នុងកិច្ចការពារបូរណភាពទឹកដី រយៈពេលវែង ដូច្នេះហើយ បានជារាជរដ្ឋាភិបាលខិតខំ កសាង នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់នៅ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង”៕