ព័ត៌មានអន្តរជាតិ

ចិន-អាម៉េរិក បើកកិច្ចពិភាក្សាឈានចូលថ្ងៃទី២ហើយនៅប្រទេសអង់គ្លេស ជុំវិញរឿងតារាងពន្ធគយ និងពន្ធបដិការ

image


ចិន-អាម៉េរិក៖ ក្រុមមន្រ្តីចិន និងសហរដ្ឋអាម៉េរិកបានកំណត់ពេលជួបប្រជុំគ្នានៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នំា២០២៥នេះ នៅក្នុងប្រទេសអង់គ្លេស ជាថ្ងៃណាត់ជួបគ្នាជុំទី២ ដើម្បីពិភាក្សាលើដំណោះស្រាយបញ្ហាតារាងពន្ធគយ រួមទំាងការបន្ធូបន្ថយចំពោះបំរាមលើការនំាចេញជាដើម។
ដោយយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានបារំាង អាអេហ្វ ប៉េ បានចេញផ្សាយឱ្យដឹងបន្ថែមទៀតថា ក្រុមមន្រ្តីសំខាន់ៗទំាងពីរប្រទេសនេះ បានជួបប្រជុំគ្នានៅក្នុងវិមានឡែនកាស្ទ័រ(Lancaster House)ជាប្រវត្តិសាស្រ្ត ដែលចាត់ចែងឡើងដោយក្រសួងការបរទេសចក្រភពអង់គ្លេស។
លោកឧបនាយករដ្ឋមន្រ្តីចិន ហេ លីហ្វេង()បានដឹកនំាក្រុមមន្រ្តីខាងភាគីចិនទៅជួបពិភាក្សានៅក្រុងឡុងដ៍ ខណៈខាងភាគីសហរដ្ឋអាម៉េរិកវិញ ដឹកនំាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទំាងតំណាងពាណិជ្ជកម្មអន្តរជាតិចិន។
បើយោងតាមប្រមុខសិក្សាស្រាវជ្រាវនៅវិទ្យាស្ថាន ខានលីន ប្រុកស៍(Kathleen Brooks) បានលើកឡើងដែរថា ការនំាចេញវត្ថុធាតុដើមកម្រពីប្រទេសចិនទៅកាន់សហរដ្ឋអាម៉េរិកហាក់បានធ្លាក់ចុះខ្លំាង ចាប់តំាងពីលោកប្រធានាធិបតីដូណាល់ត្រំាបានដាក់ចេញនូវផែនទិវារំដោះ តាមរយៈការដាក់កំហិតតារាងពន្ធគយ និងពន្ធបដិការ កាលពីខែមេសា។
ស្ថិតនៅក្នុងន័យនេះដែរថា ប្រទេសចិនរំពឹងថាខ្លួនអាចនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចជំនួបកំពូលជាមួយនឹងសហគមន៍អឺរ៉ុបនៅក្នុងខែកក្កដាខាងមុខ ហើយក៏ជាការប្រារព្ធខួបលើកទី៥០ឆ្នំាចាប់តំាងពីទីក្រុងប៉េកំាង និងទីក្រុងព្រុចស៊ែលបានបង្កើតចំណងការទូតរវាងភាគីទំាងពីរនេះមក៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP