ព័ត៌មានជាតិ

សវនាការកាត់ទោសលោកកឹម សុខា ឈានចូលដល់សប្តាហ៍ទី៤លើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស លើកទៅសប្តាហ៍ក្រោយ

image

ភ្នំពេញ៖សវនាការកាត់ទោសលោកកឹម សុខា ដែលបានដំណើរការកាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺបានឈានចូលដល់សប្តាហ៍ទី៤ហើយលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ)របស់ លោក កឹម សុខា បន្តទៀត ក្រោយពីដំណើរការ០៣សប្ដាហ៍កន្លងមក មិនទាន់បានបញ្ចប់។ប៉ុន្តែនៅព្រឹកនេះគេមិនឃើញលោកកឹម សុខា ពាក់ម៉ាស់ការពារជំងឺ ឫពាក់ម៉ាស់ដើម្បីការពារជំងីវីរូសកូរូណា ដូចពីថ្ងៃម្សិលមិញ បង្កអោយអ្នកសារព័ត៏មាន និងមហាជនមានការងឿងឆ្ងល់ទៀតឡើយ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា: លោកកូយ សៅ ជាប្រធានក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធាន ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោកជ័យ វាសនាជាក្រឡាបញ្ជីសវនាការ។

ក្រោយពីបិទបញ្ចប់ និងសួរដេញដោលពេញមួយព្រឹកមក មេធាវីរបស់រដ្ឋាភិបាល និងជាដើមបណ្តឹងរដ្ឋប្បវណី មិនបានប្រាប់ក្រុមអ្នកកាសែតទេ ដោយបញ្ជាក់ថា  ចាំធ្វើនៅសប្តាហ៏ក្រោយវិញ។ ដោយពាក់ព័ន្ធនិងសំណុំរឿងមួយចំនួន និងត្រូវបន្តដំណាក់កាលសួរដេញដោល ទៅលើជនជាប់ចោទកឹម សុខា បន្ថែមទៀតនៅសកម្មភាពដែលលោក បានធ្វើកាលពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣កន្លងទៅនេះ។

សំណុំរឿងក្តីលោកកឹម សុខា ត្រូវបានតុលាការយកមកដំណើរការបើកសវនាការកាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០។ បន្តទៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២០។ បន្តមកដល់ថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២០។ ហើយបន្តមកដល់ថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕