ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ចាត់ទុកការបង្ហាញខ្លួនរបស់នាវាផ្ទុកយន្តហោះចិននៅមហាសាគរប៉ាស៊ីហ្វិក គឺជាការវាតទីនិយម

image


កោះតៃវ៉ាន់៖ ប្រមុខដឹកនំាវិស័យការពារជាតិកោះតៃវ៉ាន់ លោក វ៉ែលលីងតុន គូ(Wellington Koo) បានលើកឡើងនៅរសៀលថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នំា២០២៥ថា គេប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិនចំនួន២គ្រឿងនៅតែបន្តធ្វើប្រតិបត្តិការនៅក្នុងតំបន់ឈូងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាពេលលើកដំបូង ពុំឃើញមានវត្តមានកាលពីមុននោះមក។
ប្រមុខដឹកនំាវិស័យការពារជាតិដែនកោះតៃវ៉ាន់ដដែលបានរំលេចបន្តទៀតថា នេះគឺជាការផ្ញើសារនយោបាយដ៏សំខាន់មួយស្តីពី ការពង្រីកនូវអនុត្តរភាពនិយម។
កាលពីប៉ុន្មានថ្ងៃមុននោះ គេក៏ប្រទះឃើញវត្តមានលេចឡើងរបស់នាវាផ្ទុកយន្តហោះរបស់ចិននេះដែរ ដែលមានចេតនារំកិលកាន់តែមកកាន់ទីជិតបន្តទៀតនៅជាប់ខណ្ឌសីមារវាងភាគីទំាងពីរ ពោលគឺប្រទេសចិន និងកោះតៃវ៉ាន់។
កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួននោះ នៅតែបន្តតាមឃ្លំាមើលយ៉ាងដិតដល់បំផុតជុំវិញចលនាយោធាចិន ដែលស្ថិតនៅជុំវិញកោះ។
ចាប់តំាងពីខែឧសភា ឆ្នំា២០២៥ ប្រទេសចិនបានបង្ហាញនូវសាច់ដុំយោធារបស់ខ្លួន ក្នុងរូបភាពមិនធម្មតាមួយ ដោយរាប់បញ្ចូលទំាងនាវាឆ្មំាសមុទ្រ និងកងនាវាចរណ៍នៅក្នុងដែនទឹកមួយភាគធំនៅអាស៊ីខាងកើត។
នាវាផ្ទុកយន្តហោះរបស់ចិន២គ្រឿងនោះ មួយមានឈ្មោះថា សានទុង(Shandong) និងមួយគ្រឿងទៀតឈ្មោះ លីអៅនិង( Liaoning) ខណៈនាវាមួយគ្រឿងទៀតត្រូវគេឃើញនៅក្រោមទឹក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters