ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មានមនុស្សជាច្រើនភ្ញាក់ផ្អើលពីសមត្ថភាពរបស់កម្ពុជាដែលអាចផ្គត់ផ្គង់អគ្គិសនី

image



សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "មានមនុស្សជាច្រើនភ្ញាក់ផ្អើលពីសមត្ថភាពរបស់កម្ពុជា ដែលអាចផ្គត់ផ្គង់អគ្គិសនី និងអ៊នធីណេត បន្ទាប់ពីផ្តាច់ពីថៃ។ សម្តេចបវរធិបតីបានបន្តថា "មានអ្នកខ្លះគិតថា បើកម្ពុជាមិនមានអគ្គិសនី និងអ៊ិនធីណេតពីថៃមកទេចប់ហើយ "។ យ៉ាងណាក៏ដោយ សម្តេចបវរធិបតី បានបញ្ជាក់ថា "មិនមែនថៃអ្នកផ្តាច់ទេ គឺកម្ពុជាជាអ្នកផ្តាច់តែម្តង ព្រោះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងមានឯករាជ្យភាពលើការផ្គត់ផ្គង់ ឈរខ្លួនឯងបាន"។ នេះជាការថ្លែងរបស់សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជាក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "នៅពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលជាក់ស្ដែង ដែលបានបង្ហាញយ៉ាងច្បាស់ចំពោះការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ជាពិសេសលទ្ធផលនៃការផ្គត់ផ្គង់អគ្គិសនី និងអ៉ីនធឺណិតនាពេលនេះ"។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចបវរធិបតី បានបញ្ចាក់ថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ