សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យអ្នកនយោបាយ និងពលរដ្ឋខ្មែរក៉ំធ្វើសកម្មភាពណាមួយបំបាក់ទឹកចិត្តកងទ័ពកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យអ្នកនយោបាយ និងពលរដ្ឋខ្មែរ បើទោះបីជាមាននិន្នាការនយោបាយខាងណាក៏ដោយ ក៉ំធ្វើសកម្មភាពណាមួយបំបាក់ទឹកចិត្តកងទ័ពកម្ពុជា ។ នេះជាការថ្លែងរបស់សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជាក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នារសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តចំពោះអ្នកនយោបាយជ្រុលនិយម ជាពិសេសក្រុមអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស តែងតែធ្វើការបំប៉ោងព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យប៉ះពាល់ដល់ទ័ពខ្មែរ ។
សម្តេចបវរធិបតី ថ្លែងសូមឲ្យពលរដ្ឋខ្មែរ រួមគ្នាជាធ្លុងមួយ ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានកោតសរសើរចំពោះទឹកចិត្តកងទ័ព របស់កម្ពុជាដែលមានស្មារតីមោះមុត ដើម្បីជាតិ បូរណភាពទឹកដី។ សម្តេចបវរធិបតី បានថ្លែងប្តេជ្ញាចិត្តថានឹងខិតខំការពារជាតិ បូរណភាពទឹកដីកម្ពុជា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ