សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ថៃប្រើស្មារតីជាតិនិយម ៣ចំណុច ដើម្បីនយោបាយផ្ទៃក្នុងរបស់ខ្លួន ទើបកម្ពុជាឆ្លើយតប
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា " ថៃប្រើស្មារតីជាតិនិយម ៣ចំណុច ដើម្បីនយោបាយរបស់ខ្លួន ទី១ បំផុសស្មារតីជាតិនិយម ពីបញ្ហាព្រំដែន ទី២ ស្មារតីជាតិនិយមសេដ្ឋកិច្ច ទី៣ ស្មារតីជាតិនិយមដោយប្រើយោធា"។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា នៃខេត្តសៀមរាប។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនបានបញ្ឆេះកំហឹងជាតិនិយមទៅកាន់ប្រទេសថៃទេ ដើមចមបំផុសស្មារតីជាតិនិយមរបស់កម្ពុជាមិនមែនចង់ទៅវ៉ៃអ្នកណាទេ គឺដើម្បីការពារជាតិ បូរណភាពទឹកដីកម្ពុជា ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាគីថៃឈានដល់បន្ទាត់ក្រហម គម្រាមផ្តាច់ភ្លើង ផ្តាច់អ៉ិនធឺណេត បិទច្រកព្រំដែនដោយឯកតោភាគី ទើបកម្ពុជាឆ្លើយតបវិញ ។ កម្ពុជាធ្វើចលនាជាតិនិយម គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ មិនចង់ឈ្លានពានអ្នកណាទេ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ