ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងបង្ហាញក្តីកង្វល់ជុំវិញលទ្ធភាពទប់ស្កាត់ពីអាម៉េរិកលើក្រុមហ៊ុនផលិតបន្ទះឈីបចិន នំាចូលទៅកាន់ទីផ្សារអាម៉េរិក

image


កូរ៉េខាងត្បូង៖ អ្នកចរចាកិច្ចការពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃចន្ទនេះថា លោកបង្ហាញក្តីព្រួយបារម្ភអំពីលទ្ធភាពនៃការរឹតបន្តឹងពីសំណាក់សហរដ្ឋអាម៉េរិកទៅលើការក្រុមហ៊ុនផលិតឈីប នៅក្នុងប្រទេសចិន។
ការលើកឡើងនេះបានកើតមានឡើងនៅក្នុងជំនួបមួយ នៅពេលដែលលោកបានជួបជាមួយនឹងក្រុមមន្រ្តីសហរដ្ឋអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងពិភាក្សាជុំទី៣ លើការដោះស្រាយបញ្ហាតារាងពន្ធគយដែលសហរដ្ឋអាម៉េរិកបានដាក់ចេញចំពោះប្រទេសកូរ៉េខាងត្បូង។
កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានក្លាយទៅជាកម្មវត្ថុ ដែលត្រូវដាក់តារាងពន្ធគយលើទំនិញនំាចូលពីប្រទេសកូរ៉េខាងត្បូងទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាប់ពន្ធគយប្រមាណជា ២៥%។
លោក យ៉ូហ្វ (Yeo) ត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លី ជេ ម្យ៉ុង តែងតំាងឱ្យទទួលបន្ទុកកិច្ចការពិភាក្សារឿងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈដែលកាលពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតលោកប្រធានាធិបតីថ្មី មិនបាននិយាយថា មានភាពចំាបាច់ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកនោះទេ។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក យូ៉ហ្វ បានលើកឡើងថា លោកមិនទាន់បានឈានដល់មានកិច្ចពិភាក្សាជាមួយនឹងក្រុមមន្រ្តីនៅឯសេតវិមាន និងសភាពអាម៉េរិកនៅឡើយទេ ដើម្បីពិភាក្សាលើបញ្ហាពាណិជ្ជកម្មនានា ដោយរាប់បញ្ចូលទំាងសំណើរសុំរបស់រដ្ឋការទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសកូរ៉េខាងត្បូង ដើម្បីឱ្យមានការបន្ធូបន្ថយលើវិធានតារាងពន្ធនំាចូលសាច់គោពីសហរដ្ឋអាម៉េរិកផងដែរ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters