ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអន្ដរជាតិទាំងឡាយ ដែលប្រកាន់សច្ចៈធម៌ មើលឃើញអំពីការជម្លៀសប្រជាជនកម្ពុជាពេលនេះ គឺដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា

image


ព្រះវិហារ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ មានប្រសាសន៍ថា ការជម្លៀសប្រជាពលរដ្ឋកម្ពុជានេះហើយ ជាទង្វើរដែលសុំឱ្យអន្តរជាតិមើលឃើញថា តើកម្ពុជា និងថៃ អ្នកណាជាអ្នកឈ្លានពានអ្នកណា, តើថៃបានជម្លៀសប្រជាជន ដោយសារកម្ពុជា ឈ្លានពានដែរទេ?
នេះបានបង្ហាញថា កម្ពុជា ជាជនរងគ្រោះ ដោយសារការឈ្លានពានរបស់ថៃ។ សុំឱ្យបរទេសទាំងឡាយ ប្រកាន់សច្ចៈធម៌ មើលឃើញឱ្យច្បាស់ នូវការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា។
សម្ដេចលើកឡើងបែបនេះក្នុងឱកាស អញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាជនដែលត្រូវបានជម្លៀសមកមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នារសៀលថ្ងៃទី២៦ មិថុនា ២០២៥ នេះ នៅខេត្ដព្រះវិហារ ។
សម្ដេចតេជោបានបន្ដថា “យើងប្រាថ្នាធ្វើជាមិត្ដតែគេវិញចិញ្ចឹម​ចិត្ដម្ដងហើយម្ដងទៀតឈ្លានពានដណ្ដើមទឹកដីរបស់យើង ។ជិត១០ឆ្នាំហើយកម្ពុជា-ថៃ មិនមានរឿងអ្វីកើតឡើងទេ តាំងតែពីខ្ញុំនៅជានាយករដ្ឋមន្ដ្រី ហើយយើងក៏បានបន្ដការងារយ៉ាងល្អជាមួយនាយករដ្ឋមន្ដ្រីច្រើនមកហើយនាពេលកន្លងមក តែជាអកុសលនាយករដ្ឋមន្ដ្រីថ្មីដែលទើបឡើងកាន់តំណែងប៉ុន្មានខែកន្លងមកនេះបែរជាមានរឿងបែបនេះទៅវិញ”៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម