ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ជាមេទ័ពខ្មែរដ៏ខ្លាំងអង់អាចក្លាហាន១រូប ដែលកំពុងដឹកនាំបញ្ជាទ័ពនៅសមរភូមិប្រាសាទតាមាន់ និងប្រាសាទតាក្របី

image

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ជាមេទ័ពខ្មែរដ៏ខ្លាំងអង់អាចក្លាហាន១រូប ដែលកំពុងដឹកនាំបញ្ជាទ័ពប្រយុទ្ធជាមួយទាហានសៀមឈ្លានពានអធិបតេយ្យភាពកម្ពុជានៅសមរភូមិប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលនៅតែឈរជើងយ៉ាងរឹងមាំ ធ្វើឱ្យទ័ពឈ្លានពានសៀមខ្លាច ទោះខំវាយសង្គ្របខ្លាំងរយៈពេល៤ថ្ងៃមកនេះយ៉ាងណាក៏ដោយក៏នៅតែមិនអាទៅរួចជាមួយមេទ័ពដ៏ខ្លាំងរបស់កម្ពុជានេះបានដែរ។

លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស បានឈរជើងការពារទឹកដី និងប្រាសាទតាមាន់ និងប្រាសាទតាក្របី ជាយូរឆ្នាំមកហើយ ចាប់តាំងពីពេលកម្ពុជា-ថៃ ប៉ះទង្គិចគ្នាដោយអាវុធកាលពីជាង១០ឆ្នាំមុនមកម្លេះ ដែលលោកមានភាពក្លាហានរឹងមាំលើកិច្ចការពារបូរណភាពទឹកដី ដែលគួរឲ្យគោរព៕