ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីពិនិត្យឡើងវិញនៅក្នុងកិច្ចពិភាក្សាទ្វេភាគីលើបញ្ហាតំបន់ស៊ីត្រួតគ្នាសំបូរប្រេងឥន្ធនៈក្នុងសមុទ្រសេឡេបេស(Celebes)

image


តំបន់អាស៊ាន៖ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ីប៊ីនតូបានជួបពិភាក្សានៅក្នុងទីក្រុងហ្សាកាតានៅថ្ងៃអង្គារនេះ ក្នុងគោលដៅដើម្បីបន្តកិច្ចពិភាក្សាប្រចំាឆ្នំារវាងប្រជាជាតិទំាងពីរ ខណៈស្ថានភាពជម្លោះនៅក្នុងតំបន់សំបូរទៅដោយប្រេងឥន្ធនៈនៃប្រទេសទំាងពីរ ស្ថិតនៅក្នុងដែនសមុទ្រសេឡេបេស(Celebes)នោះ។
ក្រុមអ្នកវិភាគនានាមើលឃើញថា កិច្ចពិភាក្សាលើប្រធានបទស្តីពីរឿងរ៉ាវជម្លោះរវាងប្រជាជាតិទំាងពីរ អាចត្រូវគេរំពឹងថា វាស្ថិតនៅក្នុងរបៀបវារៈជាន់ខ្ពស់ដែលមេដឹកនំាទំាងពីរបើកកិច្ចពិភាក្សា។
ស្ថិតនៅក្នុងន័យនេះ ក្រុមអ្នកជំនាញការដាក់ការរំពឹងទុកថា កិច្ចប្រជុំអាចនឹងមានភាពល្អប្រសើរនៅក្នុងបញ្ហាដ៏រសើប ប៉ុន្តែរំពឹងលើលទ្ធផលជាដំណោះស្រាយអាចនឹងមិនទៅរួចឡើយ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ីបានអះអាងលើតំបន់ស៊ីត្រួតគ្នានៅក្នុងប្លុកអិនឌី៦(ND6) និងអិនឌី៧(ND7) ក្នុងសមុទ្រដ៏មានភោគទ្រព្យមហាសាលផ្នែកឥន្ធនៈ។
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះ អាចនឹងត្រូវគេមើលឃើញជាការទំទាស់់ទៅនឹងវំាងននកំហិតតារាងពន្ធនៅពីក្រោយដែលដាក់ចេញដោយសហរដ្ឋអាម៉េរិក នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ។
កាលពីលើកមុនប្រទេសទំាងពីរធ្លាប់បានបើកកិច្ចពិភាក្សាដែរ ប៉ុន្តែជារបៀបសាច់ការនោះហាក់នៅតិចតួចពេក ខណៈក្រុមអ្នកស្រាវជ្រាវនានាបានលើកឡើងប្រាប់ដល់ប្រព័ន្ធឃោសនាប្រទេសសិង្ហបុរីបន្ថែមទៀតថា គេត្រូវការពង្រីកនូវភាគីពាក់ព័ន្ធជាពិសេសនៅក្នុងបញ្ហាដ៏រសើបដែលនៅសេសសល់។
ក្រុមអ្នកវិភាគនានាបានលើកឡើងបន្ថែមទៀតថា លោក អាន់វ៉ា និងលោកប្រាបូវ៉ូ អាចនឹងពិភាក្សាគ្នាផងដែរ ជុំវិញបញ្ហារសើបដទៃទៀតរវាងប្រទេសទំាងពីរ ដោយរាប់បញ្ចូលទំាងបញ្ហាកម្មករចំណាកស្រុកជាតិឥណ្ឌូណេស៊ីនៅក្នុងប្រទេសម៉ាឡេស៊ី និងបញ្ហាឆ្លងដែនដទៃទៀត។
គួររំលឹកផងដែរថា អាស៊ានមានសិទ្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍() ដើម្បីលើកកម្ពស់សហសន្តិវិជ្ជមាន និងសហប្រតិបត្តិការមិត្តភាពនៅក្នុងចំណោមរដ្ឋជាសមាជិក៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA