ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ត្រំា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលាខាង ស្របពេលដែលលោកអបអរសាទរដល់ម៉ាឡេស៊ីដែលបានដើរតួនាទីសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ

image


ម៉ាឡេស៊ី៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រំា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីអាន់វ៉ា អ៊ីប្រាហ៊ីម របស់ម៉ាឡេស៊ី ខណៈកិច្ចប្រជុំនោះនឹងប្រារព្ធធ្វើឡើងនៅក្នុងខែតុលាខាងមុខ ដែលគេចាត់ទុកថា នេះជាការបង្ហាញវត្តមានលើកដំបូងរបស់លោកដូណាល់ត្រំានៅក្នុងជំនួបជាមួយនឹងមេដឹកនំាសំខាន់ៗរបស់អាស៊ាន ក្រោយពេលជាច្រើនឆ្នំាមកហើយដែលមិនឃើញមានវត្តមានរបស់លោកប្រធានាធិបតីដូណាល់ត្រំានោះរួចមក។
ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយសៅឆាយណាម័រនិងប៉ុស្តិ៍ របស់ចិន បានរាយការណ៍ឱ្យដឹងនៅថ្ងៃរសៀលនេះដែរថា លោកដូណាល់ត្រំា បានអះអាងថា លោកនឹងចូលរួមប្រជុំជាមួយនឹងមេដឹកនំាថ្នាក់តំបន់តាមអញ្ជើញតាមទូរសព្ទរបស់លោកអាន់វ៉ា នៅថ្ងៃព្រហស្បតិ៍នេះ។
តាមសេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា អំឡុងពេលនៃកិច្ចសន្ទនាតាមទូរសព្ទ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រំាក៏បានសម្តែងនូវអំណរសាទរចំពោះប្រទេសម៉ាឡេស៊ីដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួល និងធ្វើជាសន្ធានការី នំាឱ្យមានបទឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងថៃ លើជម្លោះតាមបណ្តោយព្រំដែនរវាងប្រជាជាតិទំាងពីរ។
ដោយឡែកលោកអាន់វ៉ា អ៊ីប្រាហ៊ីមវិញបានលើកឡើងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា រូបលោកនិងលោកដូណាល់ត្រំាបានពិភាក្សាគ្នាលើបញ្ហាតារាងពន្ធគយ និងពាណិជ្ជកម្មសេរី ដែលនឹងឈានចូលមកដល់នាពេលខាងមុខផងដែរ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ South China Morning Post