ព័ត៌មានអន្តរជាតិ

លោក Zelenskiy៖ រុស្ស៊ីមិនទាន់ចង់បានសន្តិភាពនោះទេ ដោយកំពុងចល័តទ័ពសម្រាប់ការវាយលុកថ្មី

image


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) បានរៀបរាប់កាលពីដើមសប្ដាហ៍នេះថា មិនមានសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមខ្លួនរៀបចំបញ្ចប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។

នៅក្នុងសន្ទរកថាជាប្រចាំទៅកាន់ពលរដ្ឋ លោកបានលើកឡើងដោយដកស្រង់របាយការណ៍ចេញពីចារកម្មសម្ងាត់របស់ប្រទេសអ៊ុយក្រែនថា «ផ្ទុយទៅវិញ រុស្ស៊ីកំពុងតែចល័តកងទ័ព និងកងកម្លាំងក្នុងការត្រៀមលក្ខណៈដើម្បីចាប់ផ្ដើមប្រតិបត្តិការវាយលុកថ្មីទៀត» ។

បន្ថែមពីនេះ លោកហ្សេលែនស្គី (Zelenskiy) ក៏បាននិយាយដែរថា លោកបានពិភាក្សាអំពីបញ្ហាទាំងនេះជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ មូឌី (Narendra Modi) និងនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី (Mark Carney) ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គម X បន្ទាប់ពីហៅទូរសព្ទជាមួយលោក ខានី (Carney) លោកហ្សេលែនស្គី (Zelenskiy) បានរៀបរាប់បន្ថែមទៀតដោយអះអាងថា «ប្រទេសរុស្ស៊ី កំពុងព្យាយាមពន្យារជម្លោះ ជាជាងឆន្ទៈចង់បញ្ចប់សង្គ្រាម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Reuters/ Getty Image/ TV Zvezda/e2w/ AP