ព័ត៌មានជាតិ

មន្ទីរពេទ្យគន្ធបុប្ផា នឹងដំណើរការវះកាត់ប្រព័ន្ធប្រសាទដោយម៉ាស៊ីនដ៏ទំនើប​ ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាក្នុងពេលឆាប់ៗខាងមុខ

image

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានលេីកឡេីងថា​ ជីវិតទារក-កុមារម្នាក់ គឺជីវិតមួយ ដូច្នេះការវះកាត់ដុំសាច់ក្នុងខួរក្បាល និងប្រព័ន្ធប្រសាទ ជាការវះកាត់ដោយបច្ចេកទេសខ្ពស់ និងធ្វើឱ្យបានប្រសិទ្ធភាពខ្ពស់ ព្រមទាំងកាត់បន្ថយជាអតិបរិមារ នូវការប៉ះពាល់ខូចខាតសរសៃជាលិកាប្រសាទ ជាមួយការប៉ិនប្រសប់ និងឧបករណ៍វះកាត់ទំនើប។

មន្ទីរពេទ្យគន្ធបុប្ផា បានវិនិយោគ​ និងដំណើរការវះកាត់ប្រព័ន្ធប្រសាទជាមួយ។ ម៉ាសុីន Neurosurgical Microscopeនោះ ម៉ូដែល ZEISS KINEVO 900 ដែលជាម៉ាស៊ីនមីក្រូស្កុបវះកាត់ដ៏ទំនេីបបំផុតជំនាន់ថ្មីរបស់ប្រទេសអាឡឺម៉ង់ ដែលល្បីល្បាញ និងមានការទទួលស្គាល់ទូទាំងសកលលោកសម្រាប់ឆ្លុះមេីល និងជួយដល់ការងារវះកាត់ ផ្នែកសរសៃប្រសាទ-ខួរក្បាល និងខួរឆ្អឹងខ្នង ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បំផុត។

ម៉ាស៊ីនមីក្រូស្កូបនេះ ជាម៉ាស៊ីនទំនើបមុនដំបូងបង្អស់ ដែលត្រូវដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជា ហើយនឹងត្រូវដំណេីរការជាមួយក្រុមគ្រូពេទ្យជំនាញកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ៕


អត្ថបទ៖ គង់ វណ្ណៈ