គណបក្សភឿថៃ ស្នើសុំជាផ្លូវការពីព្រះមហាក្សត្រ ក្នុងការរំលាយសភាតំណាងរាស្ត្រ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតថ្មី
ថៃឡង់ដ៍៖ យោងតាមព្រឹត្តិការណ៍សង្ខេបចុះផ្សាយដោយសារព័ត៌មាន The Nation របស់ថៃ បានឱ្យដឹងនៅមុននេះបន្តិចថា គណបក្សភឿថៃ បានស្នើសុំជាផ្លូវការពីព្រះមហាក្សត្រ ក្នុងការរំលាយសភាតំណាងរាស្ត្រ ដើម្បីឈានទៅរកការបោះឆ្នោតថ្មី ។
ការសម្រេចចិត្តចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជន (ដែលបង្កើតឡើងក្រោយពីគណបក្ស Move Forward របស់លោកភីតា ត្រូវបានរំលាយ) បានប្រកាសគាំទ្រគណបក្សភូមិចៃថៃ ជំនួសឱ្យការគាំទ្រគណបក្សភឿថៃ ៕
អត្ថបទ៖ CNC
ប្រភព៖ The Nation Thailand