ប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហាញវត្តមានយ៉ាងគួរឱ្យភ្ញាក់ផ្អើល អំឡុងព្រឹត្តិការណ៍ព្យុហយាត្រាក្នុងប្រទេសចិន
ចិន៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥នេះ ស្រាប់តែបានបង្ហាញវត្តមានយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ព្យុហយាត្រាដ៏ធំក្នុងរដ្ឋធានីប៉េកាំង ដែលជាពិធីរម្លឹកខួប៨០ឆ្នាំនៃការចុះចាញ់សង្គ្រាមរបស់ជប៉ុននៅក្នុងសង្គ្រាមលោកលើកទី២ នេះបើយោងតាមខ្លឹមសារដូចមានចុះផ្សាយនៅក្នុងអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។
គួររម្លឹកថា កាលពីពេលថ្មីៗកន្លងទៅ លោកប្រាបូវ៉ូ បានប្រកាសលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដោយសារតែមានបាតុកម្មជាបន្តបន្ទាប់នៅក្នុងស្រុក ជុំវិញរឿងរ៉ាវនៃកំហឹងជាសាធារណៈ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់សមាជិកសភា និងការបាត់បង់អាយុជីវិតបាតុករ អំឡុងការតវ៉ាជាបន្តបន្ទាប់មកនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព/ Photo៖ Reuters via The Japan Times/ AFP via CNA/ Tingshu Wang & Maxim Shemetov on REUTERS