ប្រធានាធិបតីត្រាំ ចេញបដិសេធព័ត៌មានក្លែងក្លាយ ដោយបញ្ជាក់ថា លោកមានភាពសកម្មខ្លាំងជាធម្មតា
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ ទី២ ខែកញ្ញា បានធ្វើការឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា លោកបានទទួលមរណៈភាពហើយ បន្ទាប់ពីមិនបានបង្ហាញវត្តមានជាសាធារណៈ និងស្ងប់ស្ងាត់ខុសពីធម្មតាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
លោកត្រាំ (Trump) រៀបរាប់ជាបន្តទៀតថា លោកបានធ្វើសន្និសីទសារព័ត៌មានជាច្រើនមកហើយ កាលពីសប្តាហ៍មុន ហើយបានរំលងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ លោកបានលើកឡើងបែបលេងសើចថា «ខណៈដែលលោកបៃដិន (Biden) មិនបានចេញមុខរាប់ខែមកហើយ ម្ដេចក៏មិនសួរពីគាត់ផង?» ។
សរុបមកវិញ លោកប្រធានាធិបតីត្រាំ (Trump) បានធ្វើការច្រានចោលនូវពាក្យចចាមអារ៉ាមខាងលើនេះ ថាជាព័ត៌មានក្លែងក្លាយ ដោយលោកមានប្រសាសន៍ថា លោកពិតជាសកម្មខ្លាំងណាស់កាលពីចុងសប្តាហ៍។ លោកត្រាំ (Trump) បានបន្ថែមដែរថា ដោយសារតែរឿងបែបនេះហើយ ទើបធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory | រូបភាព/ Photo៖ Viory/ Getty Images/ AFP on The New York Post