ព័ត៌មានអន្តរជាតិ

ថៃណែនាំពលរដ្ឋនៅក្បែរទន្លេចៅប្រាយ៉ាឱ្យមានការប្រុងប្រយ័ត្ន ខណៈភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ដើមខែតុលា

image


ថៃឡង់ដ៍៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានថា បរិមាណភ្លៀងធ្លាក់ នឹងកើនឡើងនៅទូទាំងប្រទេស ខណៈដែលខ្យល់មូសុងកាន់តែមានកម្លាំងខ្លាំងឡើងៗ ដោយរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួនរហូតដល់ដើមខែតុលា ។
អាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា Mae Hong Son, Tak, Chanthaburi និង Trat រហូតបណ្តាលឱ្យមានជំនន់ទឹកភ្លៀងខ្លាំងក្លា ។
អាជ្ញាធរក៏បានណែនាំផងដែរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេចៅប្រាយ៉ា ឱ្យមានការប្រុងប្រយ័ត្ន ព្រោះកម្ពស់ទឹកក្នុងទន្លេទំនងជានឹងកើនឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព-Photo៖ The Thaiger/ Bangkok Post