គ្រូបង្រៀនម្នាក់នៅខេត្តស្រះកែវ ត្រូវចាប់ខ្លួនពីបទរំលោភសេពសន្ថវៈលើកុមារីថ្នាក់ទី៥ ជាច្រើនដង

ថៃឡង់ដ៍៖ មន្ត្រីនគរបាលខេត្តស្រះកែវ បានធ្វើការចាប់ខ្លួនគ្រូបង្រៀនសិល្បៈ អាយុ៤៩ឆ្នាំឈ្មោះ សាមិត (ឈ្មោះហៅក្រៅ) ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើកុមារីថ្នាក់ទី៥ ជាច្រើនដង ។
ករណីនេះធ្ងន់ធ្ងររហូតដល់កុមារីរងគ្រោះ រងសម្ពាធលើរាងកាយ និងផ្លូវចិត្តដោយត្រូវចូលពេទ្យអស់រយៈពេល១ខែ ។
ជនសង្ស័យបានសម្ងំលាក់ខ្លួនក្នុងខុនដូមួយកន្លែង ក្នុងទីក្រុងបាងកក ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២០ ខែកញ្ញា តាមដីការតុលាការ ។
ជនបង្កបានសារភាពថា ខ្លួនពិតជាបានរំលោភកុមារីរងគ្រោះពិតប្រាកដមែន ប៉ុន្តែបានចោទប្រកាន់ក្មេងស្រីថាជាអ្នកនាំខ្លួនឱ្យធ្វើរឿងនេះមុន ។
សមត្ថកិច្ច និយាយថា នេះជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ជាពិសេសដោយគ្រូបង្រៀន ហើយអះអាងថា គ្រូបង្រៀនខាងលើត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ទាំងស្រុងលើការរំលោភបំពានផ្លូវភេទជាច្រើនករណីលើអនីតិជន និងការចោទប្រកាន់ពីបទចាប់ពង្រត់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-photo៖ Khaosod English
