ព័ត៌មានអន្តរជាតិ

លោកហ្សេលែនស្គី សង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មឱ្យបានខ្លាំងក្លាលើរុស្ស៊ី

image


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy រំពឹងថា សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មឱ្យបានខ្លាំងក្លាលើរុស្ស៊ី ។
លោកបាននិយាយយ៉ាងដូច្នេះ កាលពីថ្ងៃសៅរ៍ (ទី២០ ខែកញ្ញា) នៅមួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប បានបង្ហាញកញ្ចប់ទណ្ឌកម្មលើកទី ១៩ របស់ខ្លួនលើរដ្ឋធានីមូស្គូ ។
នៅក្នុងសុន្ទរកថាជាប្រចាំតាមវីដេអូរបស់ខ្លួន លោកបានលើកឡើងថា «ខ្ញុំមានអំណរគុណដែលសំណើជាច្រើនរបស់អ៊ុយក្រែន ត្រូវបានគេយកមកពិចារណានៅក្នុងកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ឥឡូវនេះយើងរំពឹងថា នឹងមានវិធានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិកផងដែរ ខណៈអឺរ៉ុបកំពុងធ្វើការរបស់ខ្លួន» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព-Photo៖ AP/ aftonbladet/ Mykola Synelnykov via Reuters/ vecteezy