សមត្ថកិច្ចហូឡង់ដ៍ ប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់នឹងបាតុករប្រឆាំងជនអន្តោប្រវេសន៍

ហូឡង់ដ៍៖ មន្ត្រីនគរបាលហូឡង់ដ៍ បានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ឈប់បាតុកម្មតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍នៅក្នុងទីក្រុងឡាអេ កាលពីថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ។
មនុស្សរាប់ពាន់នាក់ បានចូលរួមបាតុកម្មដែលរៀបចំដោយសកម្មជនស្តាំនិយម ដើម្បីទាមទារច្បាប់ធ្វើចំណាកស្រុកឱ្យបានតឹងរ៉ឹងជាងមុន និងសិទ្ធិសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនឱ្យតិចជាងមុន ។
ការតវ៉ា បានប្រែក្លាយទៅជាអំពើហិង្សា ដោយក្រុមបាតុករបានគ្រវីទង់ជាតិហូឡង់ដ៍ និងទង់ស្ដាំនិយមជ្រុល ដោយគប់ដុំថ្ម និងដបដាក់មន្ត្រីនគរបាល ។
រថយន្តសមត្ថកិច្ចមួយគ្រឿងត្រូវបានដុត និងផ្លូវជាតិមួយខ្សែត្រូវរាំងខ្ទប់ ហើយក្រុមអ្នកតវ៉ា បានវាយកម្ទេចបង្អួចនៅឯទីស្នាក់ការកណ្តាលគណបក្ស D66 ដែលក្រុមស្តាំនិយមមើលឃើញថា តំណាងឱ្យពួកឥស្សរជនរីកចម្រើនដែលគាំទ្រជនអន្តោប្រវេសន៍ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព-Photo៖ Josh Walet/ EPA

