ព័ត៌មានអន្តរជាតិ

ទឹកជំនន់កំពុងវាយប្រហារខេត្តចំនួន ១៦ក្នុងប្រទេសថៃ ដោយប៉ះពាល់មនុស្សជាង ២៥ម៉ឺននាក់

image


ថៃឡង់ដ៍៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ ហៅកាត់ថា DDPM បានរាយការណ៍កាលពីថ្ងៃទី២៣ ខែកញ្ញាថា ទឹកជំនន់នៅតែបន្តប៉ះពាល់ដល់ខេត្តចំនួន ១៦ ដែលមានមនុស្សជាង ២៥ម៉ឺននាក់រងផលប៉ះពាល់ និង ៤នាក់ស្លាប់នៅក្នុងខេត្ត ភេតឆាប៊ុន (Phetchabun), ភីឈីត (Phichit) និងអាយុធ្យា (Ayutthaya)។ ក្នុងនោះស្រុកចំនួន ៦៣ ឃុំចំនួន ៣៧២ និងភូមិជាង ២០០០ ភូមិត្រូវទឹកជំនន់ជនលិចធ្ងន់ធ្ងរ ។
ទឹកដែលហូរហៀរចេញពីទំនប់ទឹកចៅប្រាយ៉ា (Chao Phraya) បានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងខេត្តភាគកណ្តាលចំនួន ៨ រួមមាន ឧទ័យធានី (Uthai Thani), សិងបុរី (Sing Buri), អាងថុង (Ang Thong), ស៊ុផានបុរី (Suphan Buri), អាយុធ្យា (Ayutthaya), បទុមធានី (Pathum Thani) និងនគរបទុម (Nakhon Pathom)។ ដោយស្ថានភាពនេះ បានប៉ះពាល់ដល់មនុស្សជាង ១៨ម៉ឺននាក់ក្នុងចំណោមជាង ៥៦,០០០ គ្រួសារ ដោយមានអ្នកស្លាប់ចំនួន ២នាក់នៅក្នុងខេត្តអាយុធ្យា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព-Photo៖ Khaosod English