ព័ត៌មានអន្តរជាតិ

មានហេតុការណ៍បាក់ស្រុតផ្លូវក្នុងក្រុងបាងកកនៅព្រឹកថ្ងៃពុធនេះ ដោយបង្កើតបានជារណ្ដៅដ៏ធំជម្រៅ ៥០ម៉ែត្រ

image


ថៃឡង់ដ៍៖ មានហេតុការណ៍បាក់ស្រុតផ្លូវកាលពីម៉ោងប្រមាណជា ៧ព្រឹកថ្ងៃពុធ នៅមុខមន្ទីរពេទ្យវ៉ាជីរ៉ា (Vajira) និងប៉ុស្តិ៍នគរបាលសំសេន (Samsen) ក្នុងទីក្រុងបាងកក ដោយផ្លូវដែលបាក់ស្រុតនោះបានបង្កើតជារណ្ដៅដ៏ធំមួយជាមួយនឹងជម្រៅជាង ៥០ម៉ែត្រ និងមានទំហំប្រមាណជា ៣០ម៉ែត្រ ។
ជុំវិញគ្រោះថ្នាក់នេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថាមានអ្នករងរបួសឬយ៉ាងណានោះទេ ។
អាជ្ញាធរសាលាខណ្ឌឌូស៊ីត (Dusit) បានបិទផ្លូវចរាចរណ៍ក្បែរមន្ទីរពេទ្យវ៉ាជីរ៉ា (Vajira) រហូតដល់ផ្លូវប្រសព្វសាងហ៊ី (Sang Hi) រួមជាមួយនឹងតំបន់ក្បែរនោះ។ បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការជួសជុល ខណៈចរាចរណ៍នៅតំបននោះមិនទាន់មានដំណើរការនៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Khaosod English