ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ ប្រកាសបញ្ចុះតម្លៃកាតមាស ៨០% ពី៥លានដុល្លារមកនៅត្រឹម ១លានដុល្លារ ដើម្បីទាក់ទាញអតិថិជន

image


សហរដ្ឋអាម៉េរិក៖ កាតវីសាមាសរបស់ប្រធានាធិបតីត្រាំ ឬ The Trump Gold Card Visa ដែលមានតម្លៃដើម ៥លានដុល្លារអាម៉េរិក ឥឡូវនេះបានបញ្ចុះតម្លៃ ៨០% មកនៅត្រឹម ១លានដុល្លារអាម៉េរិក ដោយសារតែមិនសូវមានតម្រូវការទិញច្រើន នេះបើតាមការប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។
អ្នកជំនាញយល់ថា នេះគឺជាផែនការមិនប្រាកដនិយម ព្រោះមនុស្សទូទៅមិនមានលុយច្រើនដល់ថ្នាក់នោះទេ ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ (Trump) ក៏មានផែនការចេញទិដ្ឋាការ ឬ Visa វិនិយោគថ្មីៗផ្សេងទៀតដែរ ដូចជាប្រភេទ ត្រាំផ្លាទីនីមកាត (Trump Platinum Card) តម្លៃ ៥ លានដុល្លារ និងត្រាំខភើរ៉េសិនហ្គោលកាត (Trump Corporate Gold Card) តម្លៃ ២ លានដុល្លារ ។
បញ្ហាសំខាន់នៅត្រង់ថា ទិដ្ឋាការទាំងនេះមិនទាន់មានប្រសិទ្ធភាពជាផ្លូវការនោះទេ ព្រោះតម្រូវឱ្យសភាអាមេរិកអនុម័តច្បាប់ជាមុនសិន។ ផែនការនេះខុសពីទិដ្ឋាការវិនិយោគ EB-5 ដែលមានស្រាប់ ហើយមានតម្លៃសមរម្យជាង ដោយ Visa ឬទិដ្ឋាការនីមួយៗមានតម្លៃចន្លោះពី ៨០ម៉ឺនដុល្លារ ទៅ ១ លានដុល្លារ ។
បើផ្អែកលើការប្រកាសដំបូង កាតមាសរបស់លោក Trump នឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗដូចជា បង្កើនល្បឿនក្នុងការទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (Green Card) នៅសហរដ្ឋអាមេរិក, សម្រួលនីតិវិធីសម្រាប់អ្នកដាក់ពាក្យក្នុងនាមជាអ្នកវិនិយោគ, ជាមធ្យោបាយថ្មីមួយដើម្បីទាក់ទាញវិនិយោគិនបរទេស ឱ្យនាំទុនចូលមកសហរដ្ឋអាម៉េរិកជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Forbes