ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម៤ចំណុច ដែលអាចកើតឡើង ប្រសិនបើសម្តេចស្លាប់ ក្នុងការបាញ់ប្រហារ កាលពីឆ្នាំ១៩៩៨ នៅខេត្តសៀមរាប

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ បានសរសេរសារលើបណ្តាញសង្គមថា ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤ កញ្ញា១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះ មានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើញតែមួយជ្រុងនៃតួរនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។
សម្តេចបានបន្ថែមថា ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ម្ខាងរាជរដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធីបញ្ចប់សង្គ្រាមបានផង។តាមរយៈការ
ស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើសហ៊ុន សែនច្រើនដង។នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃ
ខ្លួនឯង៕
អត្ថបទ៖ សន ពិសិដ្ឋ