រដ្ឋមន្ត្រីការបរទេសកម្ពុជា-ហុងគ្រី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

ញូវយ៉ក់៖ នៅព្រឹកថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបប្រជុំការងារទ្វេភាគីជាមួយ លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងឱកាសនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ចុងបញ្ចប់នៃជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្ពុជា-ហុងគ្រីក្នុងក្របខ័ណ្ឌ The Stipendium Hungaricum Programme សម្រាប់ឆ្នាំ២០២៦-២០២៨៕
អត្ថបទ៖ សន ពិសិដ្ឋ




