ព័ត៌មានជាតិ

អាជ្ញាធរស្រុកចិត្របុរី ចុះពិនិត្យស្ថានភាពផ្លូវ និងផ្ទះប្រជាពលរដ្ឋ ដែលរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង

image


ក្រចេះ៖ នៅព្រឹកថ្ងែទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អាជ្ញាធរស្រុកចិត្របុរី ដឹកនាំដោយលោក យិន វណ្ណៈ អភិបាលស្រុក បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅផ្លូវមួយចំនួនក្នុងភូមិសាស្រ្តក្រោយរងការខូចខាត់ ដោយសារជំនន់ទឹកភ្លៀង បានហក់ឡើង។

យោងតាមអាជ្ញាធរស្រុក បានឱ្យដឹងថា ថ្ងៃទី ២៥ ខែកញ្ញា ឃុំចំនួន ៣ ក្នុងស្រុកចិត្របុរី បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ និងលិចផ្ទះពលរដ្ឋជាច្រើនគ្រួសារ ហើយអាជ្ញាធរឃុំ ក៏បានជម្លៀសពលរដ្ឋមួយចំនួនចេញទៅទីទួលសុវត្ថិភាពផងដែរ។

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ក្រោយពីមានការចុះត្រួតពិនិត្យពីអាជ្ញាធរ សង្កេតឃើញថា ផ្ទះពលរដ្ឋជាច្រើនខ្នង និងដំណាំត្រូវបានលិចលង់ ហេីយផ្លូវលំមួយចំនួន បានរងការខូចខាត ដោយសារគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ ។

លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានបញ្ជាក់ថា ស្ថានភាពទឹកនៅព្រឹកនេះ នៅភូមិមួយចំនួន បានស្រក់ចុះវិញបណ្ដើរៗហើយខណៈដែលពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាព មិនទាន់បានវិលមកលំនៅដ្ឋានវិញនោះទេ ដោយសារទឹកមិនទាន់ស្រក់អស់ពីក្រោមផ្ទះ ៕

អត្ថបទ៖ សារី ណែត