ព័ត៌មានអន្តរជាតិ

កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅត្រីមាសទី៤ រំពឹងថា នឹងកើនឡើង ៥,៥%

image


ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក ពូរបាយ៉ា យុធី សាដេវ៉ា ( Purbaya Yudhi Sadewa) បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសនេះ ត្រូវគេព្យាករណ៍ថា នឹងមានការកើនឡើង ៥,៥% នៅក្នុងត្រីមាសទី៤ ។

លោកបានរៀបរាប់បន្ថែមដែរថា គេរំពឹងថា កំណើនសេដ្ឋកិច្ចនេះនឹងជំរុញដោយវិស័យជាច្រើន ស្របពេលដែលរដ្ឋាភិបាលបានបន្តបញ្ចូលសាច់ប្រាក់ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច (ដើម្បីធ្វើឱ្យប្រាកដថា ធនាគារ និងអាជីវកម្មមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ផ្តល់ប្រាក់កម្ចី វិនិយោគ និងរក្សាដំណើរការសេដ្ឋកិច្ច) ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព-Photo៖ Willy Kurniawan via REUTERS/ The Jakarta Post via The Star