MasterChef Cambodia រដូវកាលទី៤៖ ការប្រជែងប្រកួតវិញ្ញាសា ខ្យងប្រមោយដំរី បញ្ចប់ដំណើររបស់បេក្ខជនម្នាក់

នៅក្នុងសប្ដាហ៍ទី១៤ ការប្រកួតប្រជែងបានប្តូរទៅធ្វើនៅភោជនីយដ្ឋាន Lavida សម្រាប់ការប្រកួតប្រជែងនៅខាងក្រៅ ផ្ទះបាយ MasterChef Cambodia ជាលើកទីពីរ។
បេក្ខជន៤ រូបដែលស្ថិតក្នុងហានិភ័យ រួមមាន រស្មី, លីថូ, រ៉ូប៊ីនណា, និង ណាវី ត្រូវបានបែងចែកជាពីរក្រុម ដើម្បីរៀបចំស្តេកឆ្អឹងជំនីចៀមចំនួន ១១ចាន ក្នុងរយៈពេល ៩០នាទី។ ក្រុមរបស់ លីថូ និង ណាវី បានយកឈ្នះក្រុមរបស់ រស្មី និង រ៉ូប៊ីនណា ដោយពិន្ទុ ៦ ទល់នឹង ៥ ដែលធ្វើឱ្យក្រុមដែលចាញ់ត្រូវប្រកួតប្រជែងគ្នាមួយទល់នឹងមួយក្នុងវគ្គជម្រុះ។
វគ្គជម្រុះនេះ តម្រូវឱ្យប្រើប្រាស់ «ខ្យងប្រមោយដំរី» ជាគ្រឿងផ្សំគោល។ រ៉ូប៊ីនណា បានរៀបចំស៊ុបម្រេចខ្ចី ខ្យងប្រមោយដំរី ប៉ុន្តែត្រូវបានគណៈកម្មការរិះគន់ថាមានក្លិនឈើអែមខ្លាំងពេក។ រីឯ រស្មី វិញបានធ្វើ ខ្យងប្រយោយដំរីចៀន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងដំឡូងបារាំងកិនដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងទឹកជ្រលក់ដ៏ល្អ បើទោះបីជាសាច់ខ្យងមានសភាពស្វិតបន្តិចក៏ដោយ។ នៅទីបញ្ចប់ រ៉ូប៊ីនណា ត្រូវបានជម្រុះចេញពីកម្មវិធី ដែលធ្វើឱ្យបេក្ខជន ១៤រូបទៀតបន្តការប្រកួតប្រជែងដើម្បីដណ្តើមយកពានរង្វាន់។
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៤៖

