Update: អ្នកស្លាប់នៅវៀតណាម កើនដល់២៦នាក់ ដោយសារតែឥទ្ធិពលព្យុះប៊ូឡូយ

វៀតណាម៖ រដ្ឋធានីហាណូយ ប្រទេសវៀតណាម ទទួលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះទីហ្វុងប៊ូឡូយ (Bualoi) បានបោកបក់មកលើប្រទេសនេះ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៦នាក់ស្លាប់ និង២២នាក់ផ្សេងទៀតបាត់ខ្លួននៅតាមតំបន់ដែលរងផលប៉ះពាល់ ។
ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីយប់ថ្ងៃចន្ទរហូតដល់ថ្ងៃត្រង់ថ្ងៃអង្គារ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការកកស្ទះចរាចរណ៍នៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីហាណូយ ។
ជំនន់ទឹកភ្លៀងនៅតំបន់ខ្លះមានកម្ពស់លើសពី ៣០០មីលីម៉ែត្រ ហើយជាង ៦០ទីតាំងក្នុងទីក្រុងនេះ ត្រូវលិចលង់ដោយសារតែទឹកជំនន់ ។
ព្យុះនេះ បានបង្កនូវការខូចខាតយ៉ាងច្រើន ហើយបង្កការរំខាន ឬប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ការងារ និងការធ្វើដំណើររបស់ប្រជាជនជាច្រើននៅក្នុងទីក្រុងខាងលើ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ The Star | រូបភាព-Photo៖ Viory/ Do Tuan Anh/ Tran Van Hoang/ Viet Hoang/ VNExpress/ VNA/ Dan Dockery via AP




