ព័ត៌មានអន្តរជាតិ

Update: ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី ៦.៩ រ៉ិចទ័រនៅហ្វីលីពីន កើនដល់ ៦៩នាក់ហើយ

image


ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រក្នុងទីក្រុងសេប៊ូ (Cebu) ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីម៉ោងប្រហែល ១០យប់ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ដោយការរញ្ជួយដី បានកើតមាននៅក្នុងជម្រៅ ៥គីឡូម៉ែត្រ ហើយបណ្ដាលឱ្យមានការកាត់ផ្ដាច់ចរន្តអគ្គិសនី និងខូចខាតអគារជាច្រើន ។

នៅថ្ងៃពុធ ទី១ ខែតុលានេះ អាជ្ញាធរហ្វីលីពីន បានធ្វើបច្ចុប្បន្នភាពតួលេខបន្ថែម ដោយបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិនេះ កើនឡើងដល់ ៦៩នាក់ហើយ ខណៈតំបន់រងផលប៉ះពាល់ដែលរួមមាន ទីក្រុងបូកូ (Bogo) និងទីប្រជុំជនផ្សេងទៀត បានចេញសេចក្ដីប្រកាសអំពីស្ថានភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយនេះ ដើម្បីដោះស្រាយការខូចខាតឱ្យបានឆាប់រហ័ស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ BBC News/ The Straits Times | រូបភាព-Photo៖ BBC News/ Many Sources via BBC/ Getty Images/ The Freeman/ EPA/ AFP