ទឹកទន្លេមេគង្គ និងទន្លេសេសាន បានស្រកចុះ ប៉ុន្តែទឹកទន្លេសេកុងស្រុកសៀមប៉ាង បានកើនឡើងនៅព្រឹកនេះ

ស្ទឹងត្រែង៖ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ និងទន្លេសេសាន បានស្រកចុះវិញហេីយ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ចំណែកទឹកទន្លេសេកុងស្រុកសៀមប៉ាង បានកើនឡើងបន្តិចបន្ទួចប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២ ខែតុលា បានឲ្យដឹងថា កម្ពស់ទឹកគិតត្រឹមម៉ោង៦ព្រឹក នៅស្ថានីយ៍ស្ទឹងត្រែង កម្ពស់ទឹកម្សិលមិញកំពស់ ១០.៤៥ម៉ែត្រ ចំណែកនៅព្រឹកនេះកម្ពស់ទឹក ១០.២៣ម៉ែត្រ ស្រក ០.២២ម៉ែត្រ។ នៅស្ថានីយ៍សេសាន ម្សិលមិញកម្ពស់ទឹក ៩.៩៥ម៉ែត្រ។ ចំែណកព្រឹកនេះកម្ពស់ ៨.៥៩ម៉ែត្រ ស្រក ១.៣៦ម៉ែត្រ។ ដោយឡែក នៅស្ថានីយ៍សៀមប៉ាងឯណោះវិញ កាលម្សិលមិញទឹកកម្ពស់ ១១.៧០ម៉ែត្រ ព្រឹកនេះកម្ពស់ ១១.៨២ម៉ែត្រ ឡើង ០.១២ម៉ែត្រ។
លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានឲ្យដឹងបន្ថែមថា ខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានទទួលរងទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ បាននិងកំពុងមានឥទ្ធិពលលើខេត្តនេះ និងមានខ្យល់ប្រែប្រួលទិស មានល្បឿនពី ១ទៅ ៤ម៉ែត្រ/វិនាទី។
សូមបញ្ជាក់ថា ស្ថានីយ៍សៀមប៉ាង ទឹកបានហក់ឡើងលើសកម្រឹតប្រុងប្រយត្នហើយ ពោលគឺ កម្ពស់ទឹកប្រុងប្រយ័ត្ន ១១.៥០ម៉ែត្រនៅព្រឹកនេះ ខណៈម្សិលមិញកម្ពស់ទឹក១២.៨២ម៉ែត្រ៕
ដោយ៖ ម៉ាក មេត្តា





