សន្តិសុខសង្គម

មេបុស្តិ៍ពោធ៍អង្ក្រងបានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

image

កំពង់ស្ពឺ៖ មេបុស្តិ៍ពោធ៍អង្ក្រង បានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ប៉ុន្តែមេប៉ុស្ត៍រូបនេះអះអាងថា ជាការរាលកៃកាំភ្លេីង និងបានរត់គេចខ្លួនបាត់។ ករណីនេះបានកេីតឡេីងនៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ 

យោងតាមការឱ្យដឹងពី សាក្សីដែលជាអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈបុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកក៏បានជួបនឹងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាលពោធ៍អង្ក្រង ហេីយបានដេញតាមពីក្រោយ ក៏បានបាញ់ទៅលើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ប៉ុន្តែបែជាមេប៉ុស្ត៍រូបនអះអាងថា ជាការរាលកៃកាំភ្លើង។ 

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅទីនោះ ក៏បានឱ្យដឹងថា មុនពេលកើតហេតុ មេប៉ុស្តិ៍ខាងលើបានឱ្យបុរសពីរនាក់នោះឈប់ម៉ូតូ តែមិនព្រមឈប់បម្រុងជិះបុក ហេីយជនសង្ស័យ(មេប៉ុស្ត៍) ទាញកាំភ្លើងបាញ់តែម្តង ដែលជាការប៉ុនប៉ងមនុស្សឃាតដោយចេតនា ដោយបាញ់ចំកណ្ដាលដើមទ្រូងទៅលើជនរងគ្រោះ។  

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ (មេប៉ុស្ត៍) ដើម្បីយកមកអនុវត្តតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕