ព័ត៌មានជាតិ

ឆេះឃ្លាំងទុកចោលមួយកន្លែងនៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង

image


ស្វាយរៀង៖ ឃ្លាំងផ្ទុកឥវ៉ាន់ដែលត្រូវបានគេទុកចោលមួយកន្លែងស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងត្រូវបានអគ្គិភ័យលេបត្របាក់នាំឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១៦ និង៥៨នាទីកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង សហការជាមួយកម្លាំងនគរបាលខេត្ត បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះឃ្លាំងខាងលើនោះ។


តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា
នៅក្នុងកិច្ចសហប្រតិបត្តិខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គឿង ក្នុងនោះរថយន្តកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន០២គឿង រថយន្តរបស់នគរបាលខេត្តចំនួន០២គឿង និងរថយន្តអធិការដ្ឋាន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា​ អគ្គិភ័យខាងលើនេះបានបណ្តាលអោយខូចខាតសម្ភារមួយចំនួន មូលហេតុ ក្រុមការងារជាងធ្វើការរុះរើសម្ភារមានការធ្វេសប្រហែសបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះ បច្ចុប្បន្នបានរលត់ទាំងស្រុងហើយ៕


អត្ថបទ​៖​ មិន​ភក្ដី​