ថ្ងៃនេះ! ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងតិចតួច តែទឹកទន្លេសេកុង និងសេសាន បានស្រកចុះ

ស្ទឹងត្រែង៖ គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងតិទួចប៉ុណ្ណោះ គឺ ១០៖២៣ម៉ែត្រ កាលពីម្សិលមិញ នឹងកម្ពស់ ១០៖២៥ម៉ែត្រ នៅព្រឹកនេះ ប៉ុន្តែទឹកទន្លេសេកុង និងទឹកទន្លេសេសាន បានស្រកចុះច្រើនគួរឲ្យកត់សម្គាល់។
បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម នៅព្រឹកនេះ បានឲ្យដឹងថា ទឹកទន្លេមេគង្គមានកម្ពស់ត្រឹមតែ ១០៖២៥ម៉ែត្រ ពោលគឺបានហក់ឡើង ០,០២ម៉ែត្រ ដែលជាចំនួនតិចបំផុត បើប្រៀបធៀបទៅនឹងថ្លៃកន្លងៗមក ប៉ុន្តែទឹកទន្លេសេសាន បានស្រកចុះរហូត០,១៤ម៉ែត្រ និងទឹកទន្លេសេកុងស្រកចុះ ០,៨០ម៉ែត្រ។
លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី០៤ នៃខែតុលា ឆ្នាំ២០២៥ បានទទួលរងទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ បាន និងកំពុងមានឥទ្ធិពលលើខេត្តនេះ និងមានខ្យល់ប្រែប្រួលទិស មានល្បឿនពី ១ទៅ ៤ម៉ែត្រ/វិនាទី៕
អត្ថបទ៖ ម៉ាក មេត្តា




