ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន​ សែន​ អបអរសាទរ ទិវាគ្រូបង្រៀន (៥ តុលា) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា

image


ភ្នំពេញ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា​ នៅព្រឹកនេះ​ បានបង្ហោះសារនៅលេីបណ្តាញសង្គមអបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញដោយបញ្ញាសិប្បនិម្មិត។
សម្តេចតេជោ​ បានគូសបញ្ជាក់ថា៖​ "ប្រធានបទខាងលើនេះ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធានធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថា ជាសសរស្ដម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយចីរភាព របស់ប្រទេស"៕